រឿង​ សត្វរៃ និង​ សត្វស្រមោច - News Baray

រឿង​ សត្វរៃ និង​ សត្វស្រមោច

ចែករំលែកចំណេះដឹង

 

រឿង​ សត្វរៃ និង​ សត្វស្រមោច
មានរឿងតំណាលថា រៃជាសត្វដែលចំណាយពេលច្រើន ក្នុងការរាំចៀង ពុំខ្វល់ខ្វាយរកស្បៀងអាហារប្រមូលទុកដាក់ស្រមាប់ខ្លួនឡើយ។
ឯស្រមោចជាសត្វឧស្សាហ៍ព្យាយាមតែងតែពាំនាំស្រូវអង្ករទុកដាក់ក្នុងលំនៅខ្លួន គិតពីការខ្វះខាត់ទៅថ្ងៃមុខ។
មានរឿងនិទានថា ពួករៃមួយក្រុមរស់នៅក្នុងព្រៃដែលមានមេដឹកនាំម្នាក់។ មេក្រុមនោះតែងតែនាំក្រុមរបស់ខ្លួន ហើរច្រៀងរាំលេងយ៉ាងសប្បាយ។ពួករៃច្រៀងរាំងគ្រប់ពេល មិនថារដូវប្រាំង ឬរដូវវស្សាឡើយ។ ពេលខ្លះពូកវាបាននាំគ្នីគ្នាទៅច្រៀងរាំក្បែរផ្ទះដង្កូវបាក់ខ្នង ក្នុងពេលដែលពួកដង្កូវកំពុងរកចំណី។ជួនកាល ពួកវានាំគ្នាទៅច្រៀងរាំក្បែរ​ ពួកឃ្មុំ នៅពេលដែលពួកគេកំពុងក្រេបលំអងផ្កា។
ពួកវាហិចហើរគ្រប់ទីកន្លែងយ៉ាងសប្បាយ។នៅមិនឆ្ងាយពីកន្លងពួករៃរស់នៅមានគ្រួសារស្រមោចពីរនាក់ប្តីប្រពន្ធនិងកូនបីនាក់។ នារដូវប្រាំង ស្រមោចជាប្តីបាននាំប្រពន្ធកូនស្វែងរកស្បៀងអាហារយកសន្សំទុក បង្ការក្រែងខ្វះខាតនៅរដូវវស្សា។ថ្ងៃមួយ ឪពុក និងកូនេពៅកំពុងជញ្ជូនគ្រាប់សណ្ដែកបាយ។ ឪពុកនៅខាងមុខខំទាញ ឯកូនពៅជួយរុញពីក្រោយ។ដោយឡែក កូនស្រមោចពីរនាក់ទៀតកំពុងសែងគ្រាប់អង្ករ។
ពួកគេធ្វើការស្រុះស្រួលគ្នាណាស់ មិនចះមើលបំណាំគ្នាឡើយ។បងប្អូនទាំងពីរនាក់ ខំប្រឹងសែងយ៉ាងលំបាកម្តងទៅឆ្វេង ម្តងទៅស្តាំ ជួនកាលឈប់សម្រាកបន្តិចយកកម្លាំង ហើយសែងតទៅមុខទៀត។ នៅពីក្រោយអ្នកទាំងពីរ ម្តាយប្រឹងទូលគ្រាប់ពោតទាំងត្រដាបត្រដួសប៉ុន្តែនៅតខំ រហូតបានដល់ទីលំនៅ។
លុះរដូវវស្សាមកដល់ ខ្យល់បក់មកវូៗយ៉ាងខ្លាំង ភ្លៀងក៏ធ្លាក់ច្រើន មានផ្លេកបន្ទោរភ្លែតៗ រន្ទះផូងផាំងៗ។ ពួករៃមិនអាចចេញរកចំណី និងច្រៀងរាំបានឡើយ។ ពួកវារត់រកកន្លែងជ្រករៀងៗខ្លួន។ពួកវានាំគ្នាសម្ងំនៅក្នុងជម្រក ឱបដៃ​ រងាខ្លាំងេពក។ ពួកវាកូរពោះគ្រូកៗដោយសារគ្មានអាហារម្នាក់ៗឃ្លានស្ទើរស្លាប់ទៅហើយ។ចំណែកគ្រួសារស្រមោចកំពុងរស់នៅយ៉ាងសុខសាន្តព្រមទាំងមានចំណីអាហារបរិភោគទៀតផង។
ដោយទ្រាំនឹងការស្រេកឃ្លានមិនបានពួករៃក៏នាំគ្នាធ្វើដំេណើរទាំងកណ្ដាលភ្លៀងទៅលំនៅស្ថានរបស់ស្រមោចដើម្បីសុំខ្ចីស្បៀងអាហារខ្លះ។ពេលជួបស្រមោច រៃជាមេក្រុមក៏និយាយថា៖ ឱ សំឡាញ់អើយ! ពួកខ្ញុំមិនមានអ្វីបរិភោគទេ ខ្ញុំមកដើម្បីសុំខ្ចីស្បៀងអាហារយកទៅឱ្យកូនបរិភោគសិន ទម្រាំដល់ខែប្រាំង ខ្ញុំនឹងរកសងសំឡាញ់វិញ។ឯស្រមោច កាលបើឮរៃនិយាយសុំខ្ចីស្បៀង ក៏តបវិញថា៖ អើសំឡាញ់! ហេតុដូចេម្តចបានជាកាលពីខែប្រាំង សំឡាញ់ឯងមិនរកអាហារបម្រុងទុក?រៃតបថា៖សំឡាញ់អើយ! ពួកយើងរវល់តែសប្បាយនឹងស្រែកចៀងរាំលេង។ ពួកយើងសោកស្តាយណាស់ដោយមិនបានរកស្បៀងបម្រុងទុក។ ខ្ញុំសន្យាថានឹងប្រឹងស្វែងរកស្បៀងអាហារស្រមាប់កូនេចៅកុំឱ្យខ្វះខាតដូចគ្រានេះទៀត។
ស្រមោចតបវិញថា៖ អើ! ល្អហើយដែលឯងដឹងពីកំហុសរបស់ខ្លួន។ ណ្ហើយ! យកស្បៀងអាហារតិចតួចស្រមាប់កូនចៅឯងចុះ។ស្រមោចេឆ្លើយបញ្ជាក់ថា៖ ស្រូវ អង្ករពោត សែណ្ដករបស់េយើងមានល្មមែតស្រមាប់្របពន្ធកូនយើង តែយើងចែករំលែកមួយចំណែកសម្រាប់ពួកឯងចុះ!។ រៃក៏ឆ្លើយថា៖ ឱ សំឡាញ់អើយ! ខ្ញុំអរគុណណាស់ដែលសំឡាញ់ចែកស្បៀងអាហារឱ្យពួកខ្ញុំខ្ចី។កាលបើបានឮស្រមោចពោលដូច្នេះពួករៃត្រេកអរណាស់ ហើយក៏លាស្រមោច វិលត្រឡប់ទៅលំនៅស្ថានខ្លួនវិញ។ អំណឹះតមក ទោះបីពួករៃច្រៀងរាំសប្បាយមែនពិត តែពួកគេមិនភ្លេចពីការរកស្បៀងអាហារបម្រុងទុកឡើយ។ទន្ទឹមនេះ​រៃក៏មិនភ្លេចពីគុណបំណាច់របស់ស្រមោច ដែលជួយពួកគេផងដែរ។ ពួករៃ និងស្រមោចរាប់អានគ្នាណាស់។ រៀងរាល់ពលេទំនេរ ពួកគេតែងនាំគ្នាចៀងរាំលែងលំហែកាយយ៉ាងសប្បាយ៕ (ចប់)​https://www.tnaot.com/zh/m/detail/article/12359971