គុនល្បុក្កតោខ្មែរ - News Baray

គុនល្បុក្កតោខ្មែរ

ចែករំលែកចំណេះដឹង
របស់ដែលមិនឆ្អែត ~ ភ្លើងមិនឆ្អែត ដោយឱស ~ សមុទ្រមិនឆ្អែត ដោយទឹកទន្លេ ~ អ្នកសេពកាមមិនចេះស្កប់ស្កល់ ~ ពាលមិនឆ្អែត ដោយអំពើបាប ~ បណ្ឌិតមិនឆ្អែត ដោយចំណេះវិជ្ជា ~ អ្នកសប្បុរស មិនឆ្អែតដោយការឱ្យទាន....។អបអរសាទរ គុនល្បុក្កតោ បានចុះបញ្ជី បេតិកភណ្ឌវប្បធម្មអរូបី នៃសម្បត្តិមនុស្សជាតិ របស់អង្គការយូណេស្កូដែលការចុះបញ្ជីនេះជាជោគជ័យ ដ៏ធំធេងសម្រាប់ប្រទេសកម្ពុជា។ គុនល្បុក្កតោ មិនត្រឹមតែជាអត្តសញ្ញាណនិងព្រលឹងជាតិប៉ុណ្ណោះទេ តែក៏បានចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងដែរ។𝐂𝐎𝐍𝐆𝐑𝐀𝐓𝐔𝐋𝐀𝐓𝐈𝐎𝐍| KUN LBOKATOR IN #UNESCO 2022 [ KHMER BELOW ] Kun Lbokator, traditional martial arts in Cambodia to be inscribed as the Intangible Cultural Heritage of Humanity #អបអសាទរគុនល្បុក្កតោក្បាច់គុនខ្មែរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក  នៅទីបំផុត គុនល្បុក្កតោ (ក្បាច់គុនខ្មែរ) ត្រូវបានអង្គការយូណេស្កូ ប្រកាសដាក់បញ្ចូលទៅក្នុងបញ្ជីតំណាងសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ហើយ កាលពីវេលាម៉ោង ៩ : ០០ នាទីយប់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះនៅទីក្រុង Rabat ព្រះរាជាណាចក្រ Morocco ។ យើងសូមអបអរសាទរ ប្រកបដោយមោទនភាពយ៉ាងក្លៀវក្លា សម្រាប់ប្រជាជាតិខ្មែរទាំងមូល។ ក្បាច់គុនខ្មែរមាននាទីយ៉ាងសំខាន់ក្នុងការពារនិងពង្រីកដែនដីនៃចក្រភពខ្មែរ តាំងពីសម័យបុរាណរៀងមក មុនពេលដែល សព្វាវុធទំនើបត្រូវបានបង្កើត។ ថ្វីត្បិតតែពុំមានតឹកតាង បញ្ជាក់ថា ក្បាច់គុនខ្មែរមានកំណើតតាំងពីពេលណាមក ប៉ុន្តែតាមរយៈចម្លាក់ឯប្រាង្គប្រាសាទបុរាណនានា ទូទាំងព្រះរាជាណាចក្របានបង្ហាញអោយយើងដឹងថា ក្បាច់គុនខ្មែរនេះមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ នៅសម័យបុរាណ រាប់តាំងពី ព្រះមហាក្សត្រ កងទ័ពរហូតដល់រាស្ត្រសាមញ្ញ តែងតែសង្វាតយកចិត្តទុកដាក់ ហាត់ក្បាច់គុនដើម្បីការពារខ្លួន និងការពារប្រទេសជាតិពេលមានសត្រូវមកឈ្លានពាន។ ដោយសារមូលហេតុទាំងនេះហើយទើប មរតកអរូបីមួយនេះ បានវិវត្តន៍ខ្លួនអស់រយៈកាលរាប់ពាន់ឆ្នាំ និងត្រូវបានផ្ទេរបន្តពី១ជំនាន់ទៅមួយជំនាន់ រហូតដល់សម័យបច្ចុប្បន្នកាលនេះ។ សព្វថ្ងៃនេះក្បាច់គុនខ្មែរមានឈ្មោះសម្រាប់ហៅផ្សេងៗគ្នាទៅតាមស្រុកតាមតំបន់ គ្រូគុនភាគច្រើន តែងហៅក្បាច់គុនខ្មែរថា "គុនល្បុក្កតោ" ។ គុនខ្មែរជាទូទៅគេ ប្រើប្រាស់រាងកាយផ្ទាល់ក្នុងការប្រយុទ្ធ ដូចជាប្រើប្រាស់កណ្តាប់ដៃ កែងដៃ ជង្គង់ និងជើង។ ឯគុនខ្មែរដ៏ទៃទៀតដូចជា គុនដំបង គុនដាវ តម្រូវអោយប្រើប្រាស់អាវុធ បែបប្រពៃណីនានាជាជំនួយ។ គុនខ្មែរ មិនត្រឹមតែជ្រួតជ្រាបក្នុងវិស័យកងទ័ពប៉ុណ្ណោះទេ តែក៏មានឥទ្ធិពលដល់វិស័យសិល្បៈទស្សនីយភាពដូចជា ល្ខោនខោល និង ល្ខោនបាសាក់ ផងដែរ។ ជាពិសេសទៅទៀតគុនខ្មែរ បានវិវត្តន៍ក្លាយខ្លួនជាកីឡាជាតិដ៏មានប្រជាប្រិយក្នុងសង្គមខ្មែរយើងបច្ចុប្បន្ននេះគឺ "ប្រដាល់ក្បាច់គុនខ្មែរ"។ ក្នុងឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជាបានសម្រេចជោគជ័យក្នុងការដាក់បញ្ចូល គុនល្បុក្កតោ ចូលទៅក្នុងបញ្ជីតំណាងសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ដោយប្រើប្រាស់ឈ្មោះជាភាសាអង់គ្លេសគឺ Kun Labokator, traditional martial arts in Cambodia (គុនល្បុក្កតោ ក្បាច់គុនបុរាណខ្មែរ) ដោយអាចប្រើប្រាស់ឈ្មោះផ្សេងៗទៀតបានដូចជា Kun Khmer (គុនខ្មែរ), Kbach Kun Khmer (ក្បាច់គុនខ្មែរ) ជាដើម។ គុនល្បុក្កតោ ដែលមានអាយុកាលតាំងពីសតវត្សទី១ នៃគ្រឹស្តសករាជមក ជាសិល្បៈក្បាច់គុនដែលជួយពង្រឹងស្មារតី កម្លាំងកាយ និង វិន័យ របស់អ្នកហាត់ តាមរយៈបច្ចេកទេសនៃការការពារខ្លួន និងទស្សនវិជ្ជាអហិង្សា។ cr: ( បុរាណាចារ្យ ) 🙏🏻